សូរ៉ា 19 · ជូស 16
Maryam · 19:27
فَأَتَتْ بِهِ قَوْمَهَا تَحْمِلُهُ ۖ قَالُوا يَا مَرْيَمُ لَقَدْ جِئْتِ شَيْئًا فَرِيًّا
បន្ទាប់មក នាងបាននាំទារកនោះ ឆ្ពោះទៅកាន់ក្រុមរបស់ នាងដោយបីទារកនោះ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ពួក គេបាននិយាយថាៈ ឱម៉ារយ៉ាំ. ជាការពិតណាស់ អ្នកបាននាំមកនូវ រឿងមួយចម្លែកបំផុត។
តាហ្វសៀរ
បន្ទាប់មក ម៉ារយ៉ាំក៏បាននាំកូនប្រុសរបស់នាងឆ្ពោះទៅកាន់ក្រុមរបស់នាងដោយបីគេនាំទៅជាមួយ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ក្រុមរបស់នាងបាននិយាយទៅកាន់នាងដោយការមិនពេញចិត្តថាៈ ឱម៉ារយ៉ាំ! ជាការពិតណាស់ អ្នកបាននាំមកនូវរឿងប្រឌិតមួយដ៏ធំធេងបំផុត ខណៈពេលដែលអ្នកបាននាំកូនប្រុសម្នាក់មកដោយគ្មានឪពុក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល