សូរ៉ា 19 · ជូស 16
Maryam · 19:26
فَكُلِي وَاشْرَبِي وَقَرِّي عَيْنًا ۖ فَإِمَّا تَرَيِنَّ مِنَ الْبَشَرِ أَحَدًا فَقُولِي إِنِّي نَذَرْتُ لِلرَّحْمَٰنِ صَوْمًا فَلَنْ أُكَلِّمَ الْيَوْمَ إِنْسِيًّا
ដូចេ្នះ ចូរអ្នកទទួលទានផ្លែល្មើ និងផឹកទឹកនេះ ហើយនិង រីករាយ(ដោយការប្រទានកូនពីអល់ឡោះចំពោះអ្នក)ចុះ។ ហើយ ប្រសិនបើអ្នកជួបមនុស្សណាម្នាក់(ហើយគេសួរអ្នកអំពីកូន) សូម អ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះ ម្ចាស់មហាសប្បុរស។ ដូចេ្នះ ខ្ញុំនឹងមិននិយាយរកអ្នកណាម្នាក់ ឡើយនៅថ្ងៃនេះ។
តាហ្វសៀរ
ដូច្នេះ ចូរអ្នកទទួលទានផ្លែល្មើស្រស់និងផឹកទឹកនេះ ហើយចូរមានភាពរីករាយនឹងការទទួលបានកូនប្រុសនេះចុះ ហើយសូមអ្នកកុំព្រួយបារម្ភអ្វី។ ហើយប្រសិនបើអ្នកបានជួបនរណាម្នាក់ ហើយគេបានសួរអ្នកពីរឿងសម្រាលកូននេះ ចូរអ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះម្ចាស់របស់ខ្ញុំដោយមិននិយាយស្ដី(រកនរណាម្នាក់)ឡើយ។ ដូច្នេះ ក្នុងថ្ងៃនេះ ខ្ញុំនឹងមិននិយាយរកនរណាម្នាក់ជាដាច់ខាត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល