សូរ៉ា 18 · ជូស 16
Al-Kahf · 18:99
۞ وَتَرَكْنَا بَعْضَهُمْ يَوْمَئِذٍ يَمُوجُ فِي بَعْضٍ ۖ وَنُفِخَ فِي الصُّورِ فَجَمَعْنَاهُمْ جَمْعًا
ហើយយើងបានព្រលែងពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ចោលនៅថ្ងៃនោះ(ថ្ងៃដែលកិច្ចសន្យារបស់យើងបានមកដល់) ដោយពួកវាពពាក់ពពូនគ្នា។ បន្ទាប់មកគេបានផ្លុំត្រែ ហើយយើង បានប្រមូលផ្ដុំពួកគេទាំងអស់។
តាហ្វសៀរ
ហើយយើងនឹងទុកឲ្យម៉ាខ្លូកមួយចំនួននៅសេសសល់នាសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកបានមកដល់) ដោយពួកគេនៅលាយឡំគ្នាទៅវិញទៅមក។ បន្ទាប់មក គេបានផ្លុំត្រែ ហើយយើងបានប្រមូលផ្ដុំរាល់ម៉ាខ្លូកទាំងអស់ដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង(ទៅលើទង្វើរបស់ពួកគេ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល