សូរ៉ា 18 · ជូស 16

Al-Kahf · 18:98

قَالَ هَٰذَا رَحْمَةٌ مِنْ رَبِّي ۖ فَإِذَا جَاءَ وَعْدُ رَبِّي جَعَلَهُ دَكَّاءَ ۖ وَكَانَ وَعْدُ رَبِّي حَقًّا

គាត់(ហ៊្សុលករណៃ)បាននិយាយថាៈ នេះគឺជាក្ដីមេត្ដា ករុណាពីម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃម្ចាស់របស់ ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឱ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃម្ចាស់របស់ខ្ញុំគឺជាការពិត។

តាហ្វសៀរ

ស៊ុលករណែន បានពោលបន្តថាៈ របាំងមួយនេះ គឺជាក្ដីមេត្តាករុណាពីម្ចាស់របស់ខ្ញុំដែលឃាំង(ទប់ស្កាត់)រវាងយ៉ាក់ជូចនិងម៉ាក់ជូច និងការបង្កវិនាសកម្ម(របស់ពួកវា)នៅលើផែនដី ហើយនឹងរារាំងពួកគេពីវា(ការបង្កវិនាសកម្ម)។ តែនៅពេលដែលពេលវេលាដែលអល់ឡោះបានកំណត់ឲ្យពួកវាចេញមកមុនពេលដែលថ្ងៃបរលោកបានមកដល់នោះ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យារបស់អល់ឡោះដោយការធ្វើឲ្យជញ្ជាំងនោះរាបស្មើដល់ដីវិញ និងឲ្យយ៉ាក់ជូចនិងម៉ាក់ជូចចេញមកនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់