សូរ៉ា 18 · ជូស 15
Al-Kahf · 18:9
أَمْ حَسِبْتَ أَنَّ أَصْحَابَ الْكَهْفِ وَالرَّقِيمِ كَانُوا مِنْ آيَاتِنَا عَجَبًا
តើអ្នក(មូហាំម៉ាត់)បានគិតថា ក្រុមដែលនៅក្នុងរូងភ្នំ និង សិលាចារិកឈ្មោះរបស់ពួកគេ វាពិតជារឿងចម្លែកក្នុងចំណោម ភស្ដុតាងៗរបស់យើងឬ?
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិករបស់ពួកគេដែលគេបានឆ្លាក់ឈ្មោះរបស់ពួកគេនៅលើវានោះ គឺស្ថិតក្នុងចំណោមបណ្ដាភស្តុតាងរបស់យើងដែលមានភាពអស្ចារ្យឲ្យសោះ។ ផ្ទុយទៅវិញ មានអ្វីផ្សេងក្រៅពីនេះ(ក្រៅពីរឿងរ៉ាវរបស់ពួកគេ)ដែលមានភាពអស្ចារ្យជាងនោះទៅទៀត ដូចជាការបង្កើតមេឃជាច្រើនជាន់ និងផែនដីជាដើម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល