សូរ៉ា 18 · ជូស 15
Opening of Al-Kahf · Al-Kahf 18:10
إِذْ أَوَى الْفِتْيَةُ إِلَى الْكَهْفِ فَقَالُوا رَبَّنَا آتِنَا مِنْ لَدُنْكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا
(ចូរចងចាំ)នៅពេលដែលក្រុមយុវជនបានភៀសខ្លួន(ពី ពួកដែលគ្មានជំនឿ)ចូលទៅជ្រកកោននៅក្នុងរូងភ្នំ ហើយពួកគេ បានបួងសួងសុំថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាផ្ដល់ឱ្យ យើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។
តាហ្វសៀរ
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយុវជនមួយក្រុមដែលជាអ្នកមានជំនឿបានគេចចេញពីសាសនារបស់ពួកគេ(សាសនាដូនតា)ចូលទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងទៅចំពោះ(អល់ឡោះ)ម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវក្ដីមេត្តាករុណាពីទ្រង់ ដោយអភ័យទោសចំពោះបាបកម្មរបស់ពួកយើង និងជួយសង្គ្រោះពួកយើងឲ្យរួចផុតពីសត្រូវរបស់ពួកយើងផងចុះ។ ហើយសូមទ្រង់មេត្តាចាត់ទុកកិច្ចការភៀសខ្លួនរបស់ពួកយើង(ដែលភៀសខ្លួន)ចេញពីពួកប្រឆាំងទៅកាន់ការមានជំនឿនោះ គឺជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវសម្រាប់ពួកយើងផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល