សូរ៉ា 18 · ជូស 16
Al-Kahf · 18:83
وَيَسْأَلُونَكَ عَنْ ذِي الْقَرْنَيْنِ ۖ قُلْ سَأَتْلُو عَلَيْكُمْ مِنْهُ ذِكْرًا
ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីហ្ស៊ុលករណៃ។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេប្រាប់ពួកអ្នក។
តាហ្វសៀរ
ហើយពួកមុស្ហរីគីននិងពួកយូដានឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាការសាកល្បង(អំពីពួកគេចំពោះអ្នក)ពីរឿងរ៉ាវរបស់ ហ្ស៊ុលករណែន។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដោយពួកអ្នកអាចយកវាធ្វើជាមេរៀន និងជាការចងចាំ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល