សូរ៉ា 18 · ជូស 16
Al-Kahf · 18:82
وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنْزٌ لَهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَنْ يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنْزَهُمَا رَحْمَةً مِنْ رَبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِعْ عَلَيْهِ صَبْرًا
ចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។
តាហ្វសៀរ
រីឯរឿងជញ្ជាំងដែលខ្ញុំបានជួសជុលវា ហើយអ្នកបានជំទាស់នឹងខ្ញុំមិនឲ្យជួសជុលវាទេនោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់ក្មេងប្រុសកំព្រាឪពុកពីរនាក់រស់នៅក្នុងទីក្រុងដែលពួកយើងបានមកដល់នោះ ហើយនៅខាងក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យសម្បត្តិដែលគេកប់ទុកឲ្យពួកគេទាំងពីរ ហើយឪពុករបស់ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អត្រឹមត្រូវ។ ហើយម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឲ្យគេទាំងពីរពេញវ័យគ្រប់អាយុ និងឲ្យគេទាំងពីរយកកំណប់ទ្រព្យរបស់គេទាំងពីរចេញពីក្រោមជញ្ជាំងនោះ។ ប្រសិនបើជញ្ជាំងបានរលំបាក់ធ្លាក់ក្នុងពេលឥឡូវនេះ នោះទ្រព្យសម្បត្តិ(កំណប់)របស់គេទាំងពីរនឹងត្រូវលាតត្រដាង(ឲ្យអ្នកដទៃបានឃើញ) ហើយប្រឈមនឹងការបាត់បង់ជាមិនខាន។ ហើយការរៀបចំទាំងនេះ គឺជាក្ដីមេត្តាករុណាពី(អល់ឡោះ)ម្ចាស់របស់អ្នកចំពោះគេទាំងពីរ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល