សូរ៉ា 18 · ជូស 15

Al-Kahf · 18:74

فَانْطَلَقَا حَتَّىٰ إِذَا لَقِيَا غُلَامًا فَقَتَلَهُ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةً بِغَيْرِ نَفْسٍ لَقَدْ جِئْتَ شَيْئًا نُكْرًا

ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតដល់ពេលគាត់ ទាំងពីរបានជួបកេ្មងប្រុសម្នាក់។ ពេលនោះគាត់(ខទៀរ)បាន សម្លាប់កេ្មងនោះ។ គាត់(មូសា)បានពោលថាៈ តើអ្នកសម្លាប់ជីវិត មនុស្សដែលស្អាតស្អំដែលគេមិនបានសម្លាប់អ្នកណាម្នាក់នោះឬ? ជាការពិតណាស់ អ្នកបានធ្វើអំពើមួយដែលអាក្រក់។

តាហ្វសៀរ

បន្ទាប់ពីពួកគាត់ទាំងពីរបានចុះពីសំពៅ ពួកគាត់ក៏បានបន្តដំណើរដោយថ្មើរជើងតាមឆ្នេរ(សមុទ្រ)។ ពេលនោះ គាត់ទាំងពីរក៏បានឃើញក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់កំពុងលេងជាមួយក្មេងប្រុសឯទៀត។ នៅពេលនោះ ព្យាការីខហ្ទៀរក៏បានសម្លាប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរទៅកាន់គាត់ថាៈ តើអ្នកសម្លាប់ជីវិតមនុស្សម្នាក់ដែលស្អាតស្អំមិនទាន់គ្រប់អាយុ ដោយគេគ្មានទោសពៃរ៍អ្វីសោះនោះឬ?! ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់