សូរ៉ា 18 · ជូស 15

Al-Kahf · 18:73

قَالَ لَا تُؤَاخِذْنِي بِمَا نَسِيتُ وَلَا تُرْهِقْنِي مِنْ أَمْرِي عُسْرًا

គាត់(មូសា)បានពោលថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំ នូវអ្វីដែលខ្ញុំបានភេ្លច ហើយសូមកុំធ្វើឱ្យខ្ញុំលំបាកព្រោះតែកិច្ចការ របស់ខ្ញុំអ្វី។

តាហ្វសៀរ

ព្យាការីមូសាបានពោលទៅកាន់ព្យាការីខហ្ទៀរវិញថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំដោយសារតែខ្ញុំមិនបានគោរពតាមការសន្យារបស់អ្នកព្រោះតែការភ្លេចភ្លាំងអ្វី។ ហើយសូមអ្នកកុំចង្អៀតចង្អល់មកចំពោះខ្ញុំ និងកុំតឹងរ៉ឹងក្នុងការ(ឲ្យខ្ញុំ)សេពគប់ជាមួយអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់