សូរ៉ា 18 · ជូស 15

Al-Kahf · 18:52

وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُمْ مَوْبِقًا

ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងមានបន្ទូលថាៈ ចូរ ពួកអ្នកហៅមកនូវបណ្ដាដៃគូរបស់យើងដែលពួកអ្នកបានអះអាង (ថាជាព្រះ)កន្លងមកនោះ។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្ដែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយយើងបាន បង្កើតកន្លែងអន្ដរាយមួយ(ក្នុងនរកជើហាន់ណាំ)រវាងពួកគេ(ពួក គោរពព្រះនានា និងព្រះនានា)។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកដល់ពួកគេអំពីនៅថ្ងៃបរលោក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកនឹងទ្រង់នៅក្នុងលោកិយថាៈ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកបានអះអាងថា ពិតប្រាកដណាស់ ពួកគេជាដៃគូរបស់យើងនោះមក សង្ឃឹមថា ពួកវានឹងជួយដល់ពួកអ្នក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះការហៅរបស់ពួកគេនោះទេ ហើយក៏មិនបានជួយដល់ពួកគេនោះដែរ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេនិងព្រះ(ក្លែងក្លាយ)របស់ពួកគេដែលពួកគេនឹងត្រូវវិនាសអន្តរាយជាមួយគ្នានៅក្នុងវ នោះគឺឋាននរកជើហាន់ណាំ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់