សូរ៉ា 18 · ជូស 15
Al-Kahf · 18:51
۞ مَا أَشْهَدْتُهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنْفُسِهِمْ وَمَا كُنْتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
យើងមិនបានយកពួកវាមកធ្វើជាសាក្សីនៃការបង្កើតមេឃ ជាច្រើនជាន់និងផែនដី ហើយនិងការបង្កើតពួកគេផ្ទាល់នោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវងេ្វងធ្វើជាអ្នកជួយដែរ។
តាហ្វសៀរ
ពួក(អ៊ីព្លិសនិងកូនចៅរបស់វា)ដែលពួកអ្នកបានយកពួកវាធ្វើជាអ្នកគាំពារក្រៅយើងទាំងនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់យើង)ដូចពួកអ្នកដែរ។ យើងមិនបានយកពួកគេធ្វើជាសាក្សីនៃការបង្កើតមេឃជាច្រើនជាន់និងផែនដីនៅពេលដែលយើងបានបង្កើតវាទាំងពីរនោះឡើយ ផ្ទុយទៅវិញ ពួកវា(អ៊ីព្លិស និងកូនចៅរបស់វា)គ្មានវត្តមាននោះទេ(នៅពេលនោះ)។ ហើយយើងក៏មិនបានយកពួកវាធ្វើជាសាក្សីក្នុងការបង្កើតមួយចំនួននៃពួកគេដែរ។ ពិតណាស់ យើងគឺជាអ្នកបង្កើត និងជាអ្នករៀបចំចាត់ចែងតែមួយអង្គឯងគត់ ហើយយើងក៏មិនបានយកពួកដែលវង្វេងក្នុងចំណោមស្ហៃតនមនុស្ស និងជិនធ្វើជាអ្នកជួយដែរ ពីព្រោះយើងមហាមានលើសលប់ មិនត្រូវការជំនួយ(ពីអ្នកណា)នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល