សូរ៉ា 18 · ជូស 15
Al-Kahf · 18:22
سَيَقُولُونَ ثَلَاثَةٌ رَابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُلْ رَبِّي أَعْلَمُ بِعِدَّتِهِمْ مَا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِمْ مِنْهُمْ أَحَدًا
ពួកគេមួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានចំនួនបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយពួកគេខ្លះទៀត និយាយថាៈ មានប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ពួកគេ (ទាំងពីរក្រុម)គ្រាន់តែនិយាយស្មានទៅលើអ្វីដែលពួកគេមិនបាន ឃើញប៉ុណ្ណោះ។ រីឯពួកគេមួយចំនួនទៀតនិយាយថាៈ មានប្រាំពីរ នាក់ ហើយទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតនូវចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ អាចដឹងពីចំនួនពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំដេញដោលគ្នាអំពីចំនួនរបស់ពួកគេ លើកលែងតែ អ្វីដែលមានភស្ដុតាងច្បាស់លាស់ ហើយចូរអ្នកកុំពិគ្រោះយោបល់ ជាមួយអ្នកណាម្នាក់ក្នុងចំណោមពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) អំពីពួកដែលនៅក្នុងរូងភ្នំនោះឱ្យសោះ។
តាហ្វសៀរ
ពួកដែលជជែកវែកញែកពីចំនួនរបស់ពួកគេ(ពួកអ្នកដែលនៅក្នុងរូងភ្នំ)មួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ក្រុមទាំងពីរនេះ តាមពិតទៅពួកគេគ្រាន់តែនិយាយទៅតាមការគិតឃើញ(របស់ពួកគេ)តែប៉ុណ្ណោះដោយគ្មានភស្តុតាងនិងអំណះអំណាងអ្វីមកបញ្ជាក់នោះឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឹឆ្កែរបស់ពួកគេ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់អាចដឹងពីចំនួន(ពិតប្រាកដ)របស់ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលអល់ឡោះប្រាប់ឲ្យពួកគេបានដឹងពីចំនួនពួកគេ(អ្នកនៅក្នុងរូងភ្នំ)។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាអំពីចំនួនរបស់ពួកគេ និងពីស្ថានភាពរបស់ពួកគេជាមួយពួកអះលីគីតាប(ពួកយូដានិងពួកណាសរ៉នី) និងអ្នកផ្សេងពីពួកគេទៀតឲ្យសោះ លើកលែងតែការដេញដោលនោះ គឺជាការដេញដោលដែលមានភស្តុតាងច្បាស់លាស់ ពុំមែនស៊ីជម្រៅនោះឡើយ ដោយជជែកដេញដោលត្រឹមតែអ្វីដែលគេបានវ៉ាហ៊ីឲ្យអ្នកអំពីរឿងរ៉ាវរបស់ពួកគេបានហើយ។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវលម្អិតរបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំ) ព្រោះពួកគេមិនបានដឹងពីរឿងនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល