សូរ៉ា 17 · ជូស 15

Al-Isra · 17:86

وَلَئِنْ شِئْنَا لَنَذْهَبَنَّ بِالَّذِي أَوْحَيْنَا إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِ عَلَيْنَا وَكِيلًا

ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបំបាត់ ចោលនូវអ្វីដែលយើងបានផ្ដល់ឱ្យអ្នក(គម្ពីរគួរអាន) បន្ទាប់មកអ្នក គ្មានអ្នកគាំពារណាអាចប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។

តាហ្វសៀរ

សូមស្បថនឹងអល់ឡោះ! ប្រសិនបើយើង(អល់ឡោះ)មានចេតនាលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយការលុបបំបាត់វាចេញពីដួងចិត្ត និងពីបណ្តាគម្ពីរទាំងឡាយ(ដែលបានកត់ត្រា)នោះ យើងប្រាកដជានឹងលុបបំបាត់វាជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយអ្នក និងទទួលរ៉ាប់រងក្នុងការនាំវាត្រឡប់មកវិញនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់