សូរ៉ា 17 · ជូស 15

Al-Isra · 17:85

وَيَسْأَلُونَكَ عَنِ الرُّوحِ ۖ قُلِ الرُّوحُ مِنْ أَمْرِ رَبِّي وَمَا أُوتِيتُمْ مِنَ الْعِلْمِ إِلَّا قَلِيلًا

ហើយពួកគេ(ពួកប្រឆាំង)សួរអ្នកអំពីវិញ្ញាណ។ ចូរអ្នក ឆ្លើយថាៈ វិញ្ញាណនោះគឺជាកិច្ចការមួយនៃម្ចាស់របស់ខ្ញុំ ហើយពួក អ្នកមិនត្រូវបានគេផ្ដល់ឱ្យនូវចំណេះដឹង(អំពីវិញ្ញាណនោះ)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

តាហ្វសៀរ

ហើយពួកគ្មានជំនឿក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងពួកណាសរ៉នី)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីធាតុពិតនៃវិញ្ញាណ។ ពេលនោះ ចូរអ្នកពោលទៅកាន់ពួកគេវិញថាៈ គ្មាននរណាម្នាក់ដឹងពីធាតុពិតនៃវិញ្ញាណក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ ហើយពួកអ្នក និងម៉ាខ្លូកទាំងអស់មិនត្រូវបានគេផ្តល់ឲ្យនូវចំណេះដឹង(អំពីវិញ្ញាណ)នោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ បើធៀបទៅនឹងចំណេះដឹង(គ្មានដែនកំណត់)របស់អល់ឡោះជាម្ចាស់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់