សូរ៉ា 17 · ជូស 15
Al-Isra · 17:83
وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ ۖ وَإِذَا مَسَّهُ الشَّرُّ كَانَ يَئُوسًا
ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបានបែរចេញដោយក្រអឺតក្រទម(ពីមាគ៌ាដែល ត្រឹមត្រូវ)។ ហើយនៅពេលដែលគ្រោះអាក្រក់បានធ្លាក់ត្រូវលើ គេ គឺគេអស់សង្ឃឹមជាទីបំផុត។
តាហ្វសៀរ
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក ដូចជាសុខភាពល្អ និងភាពមានបាននោះ ពួកគេបែរចេញពីការថ្លែងអំណរគុណចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំណោះទ្រង់ ព្រមទាំងបានចាកចេញដោយភាពក្រអឺតក្រទម។ ហើយនៅពេលដែលពួកគេទទួលរងនូវជំងឺ និងភាពក្រខ្សត់ជាដើមនោះ គឺគេអស់សង្ឃឹមបំផុតពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល