សូរ៉ា 17 · ជូស 15

Al-Isra · 17:82

وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا

ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការ ព្យាបាល ហើយជាការប្រោសប្រណីសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ ហើយទ្រង់មិនបន្ថែមឱ្យពួកដែលបំពានក្រៅពីការខាតបង់ នោះឡើយ។

តាហ្វសៀរ

ហើយយើងបានបញ្ចុះ(ឲ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាឱសថព្យាបាលដួងចិត្តពីភាពល្ងង់ខ្លៅ ភាពគ្មានជំនឿ និងការមន្ទិលសង្ស័យ ហើយក៏ជាឱសថព្យាបាលរាងកាយផងដែរនៅពេលដែលអ្នកស្តោះផ្លុំនឹងវានោះ ហើយវាក៏ជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿដែលអនុវត្តតាមវាផងដែរ។ ហើយគម្ពីរគួរអាននេះមិនបានបន្ថែមអ្វីដល់ពួកគ្មានជំនឿក្រៅពីការវិនាសនោះឡើយ ដោយសារតែការស្ដាប់គម្ពីរគួរអានធ្វើឲ្យពួកគេមានភាពក្តៅក្រហាយ ហើយវាកាន់តែបន្ថែមឲ្យពួកគេនូវការបដិសេធ និងការបែរចេញអំពីវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់