សូរ៉ា 17 · ជូស 15
Al-Isra · 17:74
وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
ហើយប្រសិនបើយើងមិនបានផ្ដល់ភាពរឹងប៉ឹងដល់អ្នកទេ នោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្ដិចបន្ដួច ទៅហើយ។
តាហ្វសៀរ
ហើយប្រសិនបើយើងមិនបានប្រោសប្រទានដល់អ្នកតាមរយៈការពង្រឹងរូបអ្នកឲ្យស្ថិតនៅលើសេចក្តីពិតទេនោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។ ពេលនោះ អ្នកនឹងយល់ស្របជាមួយពួកគេនូវអ្វីដែលពួកគេស្នើមកកាន់អ្នកជាមិនខាន ដោយសារតែការបោកបញ្ឆោតនិងការបោកប្រាស់ដ៏ខ្លាំងក្លារបស់ពួកគេ ខណៈដែលអ្នកយកចិត្តទុកដាក់ចំពោះការមានជំនឿរបស់ពួកគេនោះ។ ក៏ប៉ុន្តែយើងបានការពារអ្នកពីការទោរទន់ទៅរកពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល