សូរ៉ា 17 · ជូស 15
Al-Isra · 17:73
وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَاتَّخَذُوكَ خَلِيلًا
ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ស្ទើរតែធើ្វ ឱ្យអ្នកឃ្លាតឆ្ងាយពីអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) ដើម្បីឱ្យអ្នកប្រឌិតអ្វីផេ្សងមកកុហកលើយើងទៅហើយ។ តែបើ ដូច្នោះមែន ពួកគេពិតជាយកអ្នកធ្វើជាមិត្ដសម្លាញ់ជាមិនខាន។
តាហ្វសៀរ
ហើយជាការពិតណាស់ ពួកមុស្ហរីគីនស្ទើរតែធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីគម្ពីរគួរអានដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកដើម្បីឲ្យអ្នកប្រឌិតអ្វីផ្សេងពីវា(គម្ពីរគួរអាន)មកលើយើងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកគេទៅហើយ។ ហើយប្រសិនបើអ្នកធ្វើតាមអ្វីដែលពួកគេចង់បានមែននោះ ពួកគេពិតជាជ្រើសរើសអ្នកធ្វើជាមិត្តសម្លាញ់(របស់ពួកគេ)មិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល