សូរ៉ា 17 · ជូស 15

Al-Isra · 17:68

أَفَأَمِنْتُمْ أَنْ يَخْسِفَ بِكُمْ جَانِبَ الْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا لَكُمْ وَكِيلًا

តើពួកអ្នកគិតថាបានសុខដែរឬទេ ដែលទ្រង់ធ្វើឱ្យដីគោក បាក់ស្រូបយកពួកអ្នក ឬទ្រង់បញ្ចុះភ្លៀងថ្មទៅលើពួកអ្នក បន្ទាប់ មកពួកអ្នកគ្មានអ្នកការពារពួកអ្នកនោះ?

តាហ្វសៀរ

តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬទេនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកឲ្យទៅបានទៅដល់ដីគោកនោះ ដោយអល់ឡោះធ្វើឲ្យវា(ដីគោក)បាត់ស្រុតស្រូបយកពួកអ្នក(ទៅក្នុងដី)នោះ? ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលទ្រង់បញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកអ្នក ដូចដែលទ្រង់បានធ្វើចំពោះក្រុមរបស់ព្យាការីលូត បន្ទាប់មកពួកអ្នកគ្មានអ្នកការពារដែលនឹងការពារពួកអ្នក ហើយក៏គ្មានអ្នកជួយដែលនឹងរារាំងពួកអ្នកពីគ្រោះមហន្តរាយដែរនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់