សូរ៉ា 17 · ជូស 15
Al-Isra · 17:67
وَإِذَا مَسَّكُمُ الضُّرُّ فِي الْبَحْرِ ضَلَّ مَنْ تَدْعُونَ إِلَّا إِيَّاهُ ۖ فَلَمَّا نَجَّاكُمْ إِلَى الْبَرِّ أَعْرَضْتُمْ ۚ وَكَانَ الْإِنْسَانُ كَفُورًا
ហើយនៅពេលដែលគ្រោះថ្នាក់បានកើតឡើងចំពោះពួក អ្នកនៅលើសមុទ្រ គឺអ្នក(ព្រះនានា)ដែលពួកអ្នកបួងសួងសុំនោះ បានបាត់បង់អស់ លើកលែងតែទ្រង់មួយគត់។ ក៏ប៉ុន្ដែនៅពេលដែល ទ្រង់បានសង្គ្រោះពួកអ្នកទៅលើគោកពួកអ្នកបែរជាងាកចេញ(ពីទ្រង់)ទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលប្រឆាំង(រមិលគុណ ចំពោះនៀកម៉ាត់របស់អល់ឡោះ)។
តាហ្វសៀរ
ហើយនៅពេលដែលមហន្តរាយ និងប្រការអាក្រក់ផ្សេងៗបានកើតឡើងចំពោះពួកអ្នក(ពួកមុស្ហរីគីន)នៅលើផ្ទៃសមុទ្ររហូតដល់ធ្វើឲ្យពួកអ្នកមានការភ័យខ្លាចទទួលនូវវិនាសកម្មនោះ អ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈក្រៅពីអល់ឡោះនោះបានបាត់បង់ពីចិត្តរបស់ពួកអ្នកអស់ ហើយពួកអ្នកមិននឹកឃើញ(ពួកវា)នោះទេ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយពួកអ្នកក៏បានសុំជំនួយពីទ្រង់។ ក៏ប៉ុន្តែនៅពេលដែលទ្រង់បានជួយពួកអ្នក និងធ្វើឲ្យពួកអ្នកមានសុវត្ថិភាពពីអ្វីដែលពួកអ្នកមានការភ័យខ្លាច និងបានសង្រ្គោះពួកអ្នកឲ្យបានមកដល់លើគោកនោះ ពួកអ្នកបែរជាងាកចេញពីការមានជំនឿចំពោះទ្រង់តែមួយគត់ និង(ងាកចេញពី)ការបួងសួងសុំចំពោះទ្រង់តែមួយគត់ ហើយពួកអ្នកបានវិលត្រឡប់ទៅរកព្រះនានារបស់ពួកអ្នកទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល