សូរ៉ា 17 · ជូស 15
Al-Isra · 17:65
إِنَّ عِبَادِي لَيْسَ لَكَ عَلَيْهِمْ سُلْطَانٌ ۚ وَكَفَىٰ بِرَبِّكَ وَكِيلًا
ពិតប្រាកដណាស់ ខ្ញុំរបស់យើង(ដែលគោរពប្រតិបត្ដិតាម យើង) គឺឯងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ គ្រប់គ្រាន់ ហើយម្ចាស់របស់អ្នកជាអ្នកគាំពារ។
តាហ្វសៀរ
ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដែលគោរពប្រតិបត្តិចំពោះយើងនោះ គឺឯង(ឱអ៊ីព្លីស)មិនអាចគ្រប់គ្រងពួកគេបានឡើយ ព្រោះអល់ឡោះបានការពារពួកគេពីប្រការអាក្រក់របស់ឯងហើយ។ គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាអ្នកគាំពារ សម្រាប់ជនណាដែលប្រគល់ការទុកចិត្តទៅចំពោះទ្រង់នៅក្នុងកិច្ចការនានារបស់គេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល