សូរ៉ា 17 · ជូស 15

Al-Isra · 17:64

وَاسْتَفْزِزْ مَنِ اسْتَطَعْتَ مِنْهُمْ بِصَوْتِكَ وَأَجْلِبْ عَلَيْهِمْ بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِي الْأَمْوَالِ وَالْأَوْلَادِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا

ហើយចូរឯងលួងលោមចំពោះអ្នកណាដែលអ្នកអាចលួង លោមបានក្នុងចំណោមពួកគេដោយសំឡេងរបស់ឯង(ដោយអំពាវ នាវឱ្យដើរផ្លូវខុសពីការណែនាំរបស់អល់ឡោះ)ចុះ។ ហើយចូរអ្នក ប្រមូលទ័ពសេះរបស់ឯងនិងទ័ពថើ្មរជើងរបស់ឯងប្រឆាំងនឹងពួក គេ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្ដិនិងកូន ចៅ(ដូចជារកប្រាក់កាសក្នុងផ្លូវខុសច្បាប់ចងការ និងការរួមភេទ)។ ហើយចូរឯងសន្យានឹងពួកគេចុះ។ ប៉ុន្ដែស្ហៃតនមិនបាន សន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។

តាហ្វសៀរ

ហើយចូរឯង(អ៊ីព្លិស)លួងលោមអ្នកទាំងឡាយណាដែលឯងអាចលួងលោមគេបានក្នុងចំណោមពួកគេ(កូនចៅអាហ្ទាំ)ដោយប្រើសម្លេងរបស់ឯងអំពាវនាវ(ពួកគេ)ទៅកាន់អំពើល្មើស(ដោយអំពាវនាវពួកគេឲ្យដើរខុសពីការណែនាំរបស់អល់ឡោះ) ហើយចូរឯងប្រមូលទ័ពសេះរបស់ឯង និងទ័ពថ្មើរជើងរបស់ឯងឲ្យពួកគេគោរពប្រតិបត្តិតាមឯងចុះ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិរបស់ពួកគេ តាមរយៈការតុបតែងលម្អរាល់ការចំណាយរបស់ពួកគេ(ឲ្យពួកគេចំណាយ)ដែលផ្ទុយពីច្បាប់(របស់អល់ឡោះ) និងចូលរួមជាមួយពួកគេនៅក្នុងកូនចៅរបស់ពួកគេតាមរយៈការអំពាវនាវពួកគេ(កូនចៅ)ឲ្យបដិសេធ និងជម្រុញពួកគេឲ្យប្រព្រឹត្តហ្ស៊ីណា និងឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនៅពេលដែលពួកគេដាក់ឈ្មោះ(ឲ្យកូនចៅ)ចុះ។ ហើយចូរឯងលម្អសម្រាប់ពួកគេដោយការសន្យាភូតកុហក និងក្តីស្រមៃដែលមិនត្រឹមត្រូវនោះចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការសន្យាភូតកុហកដែលជាការបោកប្រាស់ពួកគេនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់