សូរ៉ា 17 · ជូស 15

Al-Isra · 17:37

وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَنْ تَخْرِقَ الْأَرْضَ وَلَنْ تَبْلُغَ الْجِبَالَ طُولًا

ហើយចូរអ្នកកុំដើរនៅលើផែនដីដោយភាពក្រអឺតក្រទម ឱ្យសោះ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះជ្រែកផែនដីបាន ឡើយ។ ហើយអ្នកក៏មិនអាចឈោងខ្ពស់ដូចភ្នំបានដែរ។

តាហ្វសៀរ

ហើយចូរអ្នកកុំដើរនៅលើផែនដីនេះដោយភាពក្រអឺតក្រទមនិងក្អេងក្អាងឲ្យសោះ។ ពិតប្រាកដណាស់ ទោះបីជាអ្នកដើរនៅលើវា(ផែនដី)ដោយភាពក្រអឺតក្រទមក៏ដោយ ក៏អ្នកមិនអាចពុះបំបែកផែនដីនឹងការដើរបស់អ្នកនោះឡើយ ហើយការឈររបស់អ្នក ក៏មិនអាចខ្ពស់ស្មើភ្នំនោះដែរ។ ដូច្នេះ តើមានអ្វីដែលអ្នកត្រូវក្រអឺតក្រទមនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់