សូរ៉ា 17 · ជូស 15

Al-Isra · 17:36

وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا

(ឱមនុស្សលោក) ចូរកុំនិយាយនូវអ្វីដែលអ្នកមិនបាន ដឹង។ ពិតប្រាកដណាស់ ត្រចៀក និងភ្នែក ហើយនិងចិត្ដទាំងអស់ នោះនឹងត្រូវបានគេសួរអំពីវា ។

តាហ្វសៀរ

ហើយអ្នក(ឱកូនចៅអាហ្ទាំ)កុំប្រតិបត្តិតាមអ្វីដែលអ្នកមិនបានដឹងអំពីវា ដោយពួកអ្នកធ្វើតាមការប៉ាន់ស្មានឲ្យសោះ។ ពិតប្រាកដណាស់ មនុស្សលោកគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលគេបានប្រើប្រាស់ ដូចជា ត្រចៀក ភ្នែក និងចិត្តរបស់ពួកគេ(ដែលគេប្រើប្រាស់វា)ក្នុងប្រការល្អ ឬប្រការអាក្រក់។ ដូច្នេះ គេនឹងតបស្នងផលបុណ្យទៅលើប្រការល្អ និងដាក់ទណ្ឌកម្មទៅលើប្រការអាក្រក់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់