សូរ៉ា 17 · ជូស 15

Al-Isra · 17:34

وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا

ហើយចូរពួកអ្នកកុំទៅក្បែរ(ចាយវាយ)ទ្រព្យសម្បត្ដិ របស់កេ្មងកំព្រាឱ្យសោះ លើកលែងតែលើប្រការណាដែលល្អ(ផ្ដល់ ប្រយោជន៍ដល់គេ) រហូតទាល់តែគេធំពេញវ័យ។ ហើយពួកអ្នក ត្រូវតែគោរពកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវ បានគេសួរ។

តាហ្វសៀរ

ហើយចូរអ្នកកុំចាយវាយទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)ឲ្យសោះ លើកលែងតែលើប្រការដែលល្អ(ផ្ដល់ផលប្រយោជន៍)ដល់គេ(ក្មេងកំព្រា)ប៉ុណ្ណោះ ដូចជាការធ្វើឲ្យវា(ទ្រព្យសម្បត្តិក្មេងកំព្រានោះ)កើនឡើង(តាមរយៈការវិនិយោគជាដើម) ហើយត្រូវថែរក្សាទ្រព្យសម្បត្តិក្មេងកំព្រានោះ រហូតដល់គេធំដឹងក្តី ដែលចិត្តគំនិតនិងការយល់ដឹងរបស់គេមានភាពពេញលេញ។ ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យាដែលពួកអ្នកបានចុះរវាងពួកអ្នកនឹងអល់ឡោះ និង(កិច្ចសន្យាដែលបានចុះ)រវាងពួកអ្នកនឹងខ្ញុំរបស់ទ្រង់ ដោយមិនត្រូវក្បត់ឬកេងបំបាត់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងសួរអ្នកដែលចុះកិច្ចសន្យានៅថ្ងៃបរលោក ថាតើគេគោរពតាមកិច្ចសន្យាដែលគេបានចុះនោះដែរឬទេ។ ប្រសិនបើគេគោរពតាម នោះគេនឹងទទួលបាននូវការតបស្នងផលបុណ្យ តែប្រសិនបើគេមិនគោរពតាមវាទេនោះ គឺគេនឹងទទួលទណ្ឌកម្ម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់