សូរ៉ា 17 · ជូស 15

Al-Isra · 17:33

وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَنْ قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِفْ فِي الْقَتْلِ ۖ إِنَّهُ كَانَ مَنْصُورًا

ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែល អល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹម ត្រូវប៉ុណ្ណោះ។ ហើយអ្នកណាដែលត្រូវបានគេសម្លាប់ដោយអយុត្ដិ-ធម៌ គឺពិតណាស់យើងបានប្រគល់សិទ្ធិ(សងសឹក)ឱ្យអ្នកគាំពាររបស់ គេ។ ហេតុនេះ ចូរកុំឱ្យគេធ្វើហួសព្រំដែនកំណត់(របស់អល់ឡោះ) នៅក្នុងការសម្លាប់វិញឱ្យសោះ។ ពិតប្រាកដណាស់ គេ(អ្នកគាំពារ) គឺត្រូវបានគេជួយការពារ(ដោយច្បាប់អ៊ីស្លាម)។

តាហ្វសៀរ

ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលអល់ឡោះបានការពារឈាម(អាយុជីវិត)របស់គេ តាមរយៈការមានជំនឿ ឬតាមរយៈការផ្តល់សុវត្ថិភាពឲ្យសោះ លើកលែងតែអ្នកដែលមានមូលហេតុត្រឹមត្រូវដែលត្រូវសម្លាប់ប៉ុណ្ណោះ ដូចជាអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកដែលប្រព្រឹត្តហ្ស៊ីណាបន្ទាប់ពីរៀបការហើយ ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ហើយអ្នកដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយពុំមានមូលហេតុស្របច្បាប់ដែលត្រូវសម្លាប់ទេនោះ ជាការពិតណាស់ យើងបានប្រគល់ឲ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមត៌កពីគេនោះ នូវសិទ្ធិចាត់ចែងទៅលើឃាតករដែលបានសម្លាប់គេ។ ដូចនេះ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ)អាចទាមទារឲ្យសម្លាប់ឃាតករនោះវិញដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ឬក៏អាចអភ័យទោស(មិនសម្លាប់)ឲ្យឃាតករតែម្តងដោយមិនទាមទារសំណង ឬអភ័យទោសឲ្យឃាតករដោយទាមទារសំណង។ ប៉ុន្តែ គេមិនត្រូវបំពានព្រំដែនដែលអល់ឡោះបានអនុញ្ញាតដល់គេនោះទេ ដូចជាការយកសាកសព(ឃាតករដែលស្លាប់)ទៅធ្វើទារុណកម្ម ឬក៏សម្លាប់អ្នកផ្សេងដែលមិនមែនជាឃាតករជាដើម។ ពិតប្រាកដណាស់ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ) គឺត្រូវបានគេជួយពង្រឹង និងជួយការពារ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់