សូរ៉ា 17 · ជូស 15

Al-Isra · 17:111

وَقُلِ الْحَمْدُ لِلَّهِ الَّذِي لَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُنْ لَهُ شَرِيكٌ فِي الْمُلْكِ وَلَمْ يَكُنْ لَهُ وَلِيٌّ مِنَ الذُّلِّ ۖ وَكَبِّرْهُ تَكْبِيرًا

ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះ ដែលជាអ្នកគ្មានបុត្រ និងគ្មានដៃគូក្នុងការគ្រប់ គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកសាកសមនឹងទទួលការកោតសរសើរទាំងឡាយ ដែលទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានបុត្រ ហើយទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានដៃគូ ដោយទ្រង់គ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនទទួលរងនូវភាពអាប់ឱន និងអាម៉ាស់នោះដែរ ពីព្រោះទ្រង់មិនត្រូវអ្នកជួយ និងអ្នកធ្វើឲ្យទ្រង់ខ្លាំងក្លាឡើយ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឲ្យបានថ្កុំថ្កើងបំផុត ដោយអ្នកមិនត្រូវចោទថាទ្រង់មានបុត្រ ឬទ្រង់មានដៃគូនៅក្នុងការគ្រប់គ្រង ឬត្រូវការអ្នកជួយទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់