សូរ៉ា 17 · ជូស 15
Al-Isra · 17:110
قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَٰنَ ۖ أَيًّا مَا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَٰلِكَ سَبِيلًا
ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នក បួងសួងសុំពីអល់ឡោះ ឬពួកអ្នកបួងសួងសុំពីម្ចាស់ដ៏មហាសប្បុរស ចុះ. ក្នុងឈ្មោះមួយណាក៏ដោយដែលពួកអ្នកបួងសួងសុំចំពោះទ្រង់ គឺសុទ្ធតែជាឈ្មោះដ៏ឧត្ដុង្គឧត្ដមទាំងអស់។ ហើយចូរអ្នកកុំបពោ្ចញ សំឡេងខ្លាំងពេកក្នុងការប្រតិបត្ដិសឡាត ហើយក៏មិនត្រូវបពោ្ចញ សំឡេងតិចពេកដែរ ប៉ុន្ដែអ្នកត្រូវជ្រើសរើសយកផ្លូវកណា្ដល។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបានប្រឆាំងនឹងអ្នកចំពោះការដែលអ្នកបួងសួងសុំដោយពោលថា “ឱអល់ឡោះជាម្ចាស់! ឱម្ចាស់មហាសប្បុរស!” នោះថាៈ អល់ឡោះ និងអាល់រ៉ោះម៉ាន(ម្ចាស់មហាសប្បុរស) នាមទាំងពីរនេះ គឺជានាមរបស់អល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នកបួងសួងសុំពីទ្រង់តាមរយៈនាមមួយណាក៏បានក្នុងចំណោមនាមទាំងពីរ ឬនាមមួយណាក៏បានក្នុងចំណោមបណ្ដានាមទាំងឡាយរបស់ទ្រង់ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មាននាមដ៏ល្អប្រពៃជាច្រើន ហើយនាមទាំងពីរនេះ (អល់ឡោះ និង អាល់រ៉ោះម៉ាន) គឺស្ថិតក្នុងចំណោមបណ្តានាមទាំងនោះ។ ហើយចូរអ្នកកុំបញ្ចេញសម្លេងឮខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)នៅក្នុងការប្រតិបត្តិសឡាតរបស់អ្នក ដែលជាហេតុធ្វើឲ្យពួកមុស្ហរីគីនស្ដាប់ឮអ្នក(សូត្រវា) ហើយក៏មិនត្រូវបញ្ចេញសម្លេងតិចពេកដែរ ដែលធ្វើឲ្យអ្នកដែលមានជំនឿស្ដាប់មិនឮ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាល(មិនសូត្រលឺតិចពេក និងមិនសូត្រលឺខ្លាំងពេក) ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល