សូរ៉ា 16 · ជូស 14

An-Nahl · 16:49

وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةُ وَهُمْ لَا يَسْتَكْبِرُونَ

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងសត្វដែល មានជីវិតទាំងអស់នៅលើផែនដី ព្រមទាំងបណ្ដាម៉ាឡាអ៊ីកាត់ ពួក គេទាំងអស់នោះក្រាបស៊ូជូតទៅចំពោះអល់ឡោះតែមួយគត់ ហើយ ពួកគេមិនក្រអឺតក្រទមឡើយ។

តាហ្វសៀរ

ហើយអ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់