សូរ៉ា 16 · ជូស 14
An-Nahl · 16:48
أَوَلَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَيَّأُ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ
តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬ ចំពោះអ្វីមួយ ដែលអល់ឡោះបានបង្កើតដែលស្រមោលរបស់វារេម្ដងទៅខាងស្ដាំ ហើយម្ដងទៅខាងឆេ្វង ដោយក្រាបគោរពទៅចំពោះអល់ឡោះ ខណៈដែលពួកគេឱនលំទោននោះ?
តាហ្វសៀរ
តើពួកដែលបដិសេធទាំងនោះមិនបានមើលដោយត្រិះរិះពិចារណាទៅកាន់ម៉ាខ្លូករបស់ទ្រង់ទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេង អាស្រ័យទៅតាមចលនានិងការធ្វើដំណើររបស់ព្រះអាទិត្យនៅក្នុងពេលថ្ងៃ និង(អាស្រ័យទៅតាមចលនា)ព្រះចន្ទនៅពេលយប់ ដោយវា(ស្រមោល)ឱនលំទោនចំពោះម្ចាស់របស់វា ព្រមទាំងស៊ូជោតចំពោះទ្រង់នូវការស៊ូជោតមួយយ៉ាងពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល