សូរ៉ា 16 · ជូស 14
An-Nahl · 16:119
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
បន្ទាប់មកពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក អភ័យទោសចំពោះពួកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ ក្រោយមកពួកគេបានសារភាពទោសកំហុស និងបានកែខ្លួន វិញ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់បន្ទាប់ពីការសារភាពកំហុសនោះ។
តាហ្វសៀរ
បន្ទាប់មក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកអភ័យទោសបំផុតចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ខ្លៅមិនដឹងពីលទ្ធផលចុងក្រោយរបស់វា ក្រោយមក ពួកគេសារភាពទោសកំហុសចំពោះអល់ឡោះក្រោយពីពួកគេបានសាងនូវទង្វើអាក្រក់រួច ហើយបានកែប្រែទង្វើអាក្រក់ដែលពួកគេធ្លាប់បានធ្វើពីមុនវិញ។ ជាការពិតណាស់ ម្ចាស់របស់អ្នក មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេបន្ទាប់ពីការសារភាពកំហុសនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល