សូរ៉ា 16 · ជូស 14
An-Nahl · 16:118
وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ហើយយើងបានហាមឃាត់ពួកយ៉ាហ៊ូទីចំពោះអ្វីដែល យើងបាននិទានប្រាប់អ្នក(មូហាំម៉ាត់)ពីមុនមក។ ហើយយើងមិន បានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេវិញទេដែលបានបំពានលើ ខ្លួនឯងនោះ។
តាហ្វសៀរ
ដោយឡែកចំពោះពួកយូដា យើងបានហាមឃាត់ពួកគេចំពោះអ្វីដែលយើងបាននិទានប្រាប់អ្នកពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម) ហើយយើងមិនបានបំពានពួកគេចំពោះការដាក់បម្រាមយ៉ាងដូច្នោះនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ខណៈដែលពួកគេបានប្រព្រឹត្ត(នូវទង្វើដែលជា)មូលហេតុនាំឲ្យទទួលនូវទណ្ឌកម្មនោះ។ ហេតុនេះ យើងក៏បានតបស្នងដល់ពួកគេព្រោះតែការបំពានរបស់ពួកគេ ដោយយើងបានដាក់បម្រាមហាមឃាត់ដូច្នោះទៅលើពួកគេ ជាទណ្ឌកម្មចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល