សូរ៉ា 14 · ជូស 13

Ibrahim · 14:6

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ أَنْجَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ وَيُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ

ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ចូរពួកអ្នករំឭកនូវនៀកម៉ាត់របស់អល់ឡោះ ដែលបានផ្ដល់ឱ្យពួកអ្នកនៅពេលដែលទ្រង់បានរំដោះពួកអ្នកឱ្យ រួចផុតពីបក្សពួកហ្វៀរអោនដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងព្រឹត្ដិការណ៍ នោះគឺជាការសាកល្បងមួយយ៉ាងធំធេងពីម្ចាស់របស់ពួកអ្នក។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជានៃម្ចាស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិចរបស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នាក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នកឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការសាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកលល្បិចរបស់បក្សពួកហ្វៀរអោន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់