សូរ៉ា 14 · ជូស 13
Ibrahim · 14:5
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا أَنْ أَخْرِجْ قَوْمَكَ مِنَ الظُّلُمَاتِ إِلَى النُّورِ وَذَكِّرْهُمْ بِأَيَّامِ اللَّهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
ហើយតាមការពិតយើងបានបញ្ជូនមូសាជាមួយនឹងមុជីហ្សាត់នានារបស់យើង(ទៅកាន់អំបូរអ៊ីស្រាអែល ព្រមទាំងយើង បញ្ជាថា) ចូរអ្នក(មូសា)ដឹកនាំក្រុមរបស់អ្នកចេញពីភាពងងឹត ទៅរកភាពមានពន្លឺ ហើយចូរអ្នករំលឹកពួកគេនូវថ្ងៃៗ(នៀកម៉ាត់ និងទណ្ឌកម្ម)របស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាបណ្ដាភស្ដុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់អ្នកដែល ដឹងគុណ។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិតណាស់ គេគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គេ។ ហើយយើងបានដាក់បទបញ្ជាដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មានជំនឿនិងភាពអវិជ្ជា ទៅកាន់ការមានជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តាថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល