សូរ៉ា 14 · ជូស 13

Ibrahim · 14:22

وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدْتُكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُمْ مِنْ سُلْطَانٍ إِلَّا أَنْ دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنْفُسَكُمْ ۖ مَا أَنَا بِمُصْرِخِكُمْ وَمَا أَنْتُمْ بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِنْ قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ

ហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

តាហ្វសៀរ

ហើយនៅពេលដែលបណ្តាអ្នកឋានសួគ៌បានចូលក្នុងឋានសួគ៌អស់ ហើយពួកឋាននរកបានចូលឋាននរកអស់ អ៊ីព្លិសបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺការសន្យាមួយដែលពិតប្រាកដ។ ដូច្នេះ ទ្រង់ក៏បានតបស្នងឲ្យពួកអ្នកចំពោះអ្វីដែលទ្រង់បានសន្យាជាមួយពួកអ្នក(ពិតប្រាកដមែន)។ ចំណែកខ្ញុំវិញ ខ្ញុំបានសន្យាជាមួយពួកអ្នក ដែលជាការសន្យាមួយដែលភូតកុហក(ជាការសន្យាបោកប្រាស់)។ ដូចនេះ ខ្ញុំក៏មិនអាចគោរពតាមនូវអ្វីដែលខ្ញុំបានសន្យាជាមួយពួកអ្នកនោះដែរ។ ខ្ញុំគ្មានអំណាចអ្វីដែលអាចគាបសង្កត់បង្ខិតបង្ខំពួកអ្នកនៅក្នុងលោកិយឲ្យពួកអ្នកប្រឆាំង និងវង្វេងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកទៅកាន់ការប្រឆាំង ហើយខ្ញុំបានតុបតែងលម្អដល់ពួកអ្នកនូវទង្វើបាបកម្មទាំងឡាយ(ឲ្យមើលទៅឃើញថាល្អ)ប៉ុណ្ណោះ តែពួកអ្នករួសរាន់មកគោរពតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឲ្យសោះចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការវង្វេងនោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ ទើបវាសាកសមត្រូវបន្ទោសជាង។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មបាននោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំពីទណ្ឌកម្មបាននោះដែរ។ ជាការពិតណាស់ ខ្ញុំបានដកខ្លួនចេញពីការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូជាមួយអល់ឡោះក្នុងការគោរពសក្ការៈហើយ។ ពិតប្រាកដណាស់ ពួកដែលបំពាន(ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនៅក្នុងលោកិយ និងការប្រឆាំងនឹងទ្រង់នោះ) ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនាថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់