សូរ៉ា 14 · ជូស 13
Ibrahim · 14:21
وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنْتُمْ مُغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِنْ شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِنْ مَحِيصٍ
ហើយពួកគេទាំងអស់បានបង្ហាញខ្លួនចំពោះមុខអល់ឡោះ (នៅថ្ងៃបរលោក) ហើយពួកដែលទន់់ខ្សោយបាននិយាយទៅកាន់ ពួកដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានធ្វើ តាមពួកអ្នក។ ដូចេ្នះ តើពួកអ្នកអាចកាពោរពួកយើងអំពីទារុណកម្មរបស់អល់ឡោះបានដែរឬទេ? ពួកគេបានតបវិញថាៈ ប្រសិនបើ អល់ឡោះបានចង្អុលបង្ហាញដល់ពួកយើងនោះ ពួកយើងពិតជាចង្អុល បង្ហាញដល់ពួកអ្នកជាមិនខាន។ វាមិនខុសគ្នាទេចំពោះពួកយើង ទោះបីជាពួកយើងត្អូញត្អែរ ឬអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ពួកយើង នៅតែគ្មានកន្លែងគេចផុតដែរ។
តាហ្វសៀរ
ហើយម៉ាខ្លូកទាំងអស់នឹងចេញពីផ្នូររបស់ពួកគេឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់នាថ្ងៃសន្យា(ថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយដែលជាអ្នកដើរតាមគេ បាននិយាយទៅកាន់ពួកចៅហ្វាយនាយដែលជាមេដឹកនាំថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក ដោយពួកយើងគោរពតាមបទបញ្ជាទាំងឡាយរបស់ពួកអ្នក ហើយពួកយើងឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលពួកអ្នកបានហាមឃាត់។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបានដែរឬទេ? ពួកចៅហ្វាយនាយដែលជាពួកមេដឹកនាំបានតបវិញថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ យើងក៏នឹងចង្អុលបង្ហាញពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវដែរ ហើយពួកយើងនឹងរួចផុតពីទណ្ឌកម្មរបស់អល់ឡោះទាំងអស់គ្នាមិនខាន។ ក៏ប៉ុន្តែ ពួកយើងបានវង្វេង។ ដូច្នេះ ពួកយើងក៏ធ្វើឲ្យពួកអ្នកង្វេងដែរ។ វាមិនខុសគ្នាទេចំពោះពួកយើងនិងពួកអ្នក ទោះបីជាពួកយើងត្អូញត្អែរចំពោះការទទួលរងនូវទណ្ឌកម្ម ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេចពីទណ្ឌកម្មនេះបានដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល