សូរ៉ា 14 · ជូស 13

Ibrahim · 14:11

قَالَتْ لَهُمْ رُسُلُهُمْ إِنْ نَحْنُ إِلَّا بَشَرٌ مِثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَنْ نَأْتِيَكُمْ بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ

បណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថាៈ ពួកយើងគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែអល់ឡោះ លើកតម្កើងចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីបណ្ដាខ្ញុំរបស់ ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាង ណាមួយបានឡើយលុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះ អល់ឡោះតែមួយគត់។

តាហ្វសៀរ

បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវភាព(ជាមនុស្ស)ដូចគ្នានឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នានេះ មិនចាំបាច់ត្រូវតែដូចគ្នាគ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើសពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួកយើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់