សូរ៉ា 14 · ជូស 13

Ibrahim · 14:10

۞ قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُسَمًّى ۚ قَالُوا إِنْ أَنْتُمْ إِلَّا بَشَرٌ مِثْلُنَا تُرِيدُونَ أَنْ تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُبِينٍ

បណ្ដាអ្នកនាំសាររបស់ពួកគេបានពោលថាៈ តើ(ពួកអ្នក) មានការសង្ស័យចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើន ជាន់ និងផែនដីនោះឬ? ទ្រង់អំពាវនាវពួកអ្នក(ឱ្យមានជំនឿ)ដើម្បី ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់បានពន្យារពេលពួកអ្នករហូតដល់ពេលមួយដែលត្រូវបាន កំណត់។ ពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ពួកអ្នកគ្រាន់តែជា មនុស្សធម្មតាដូចពួកយើងដែលពួកអ្នកចង់រារាំងពួកយើងនូវអ្វីដែល ជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ដូចេ្នះ ចូរ ពួកអ្នកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ដល់ពួកយើងមក.

តាហ្វសៀរ

បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរពសក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើងដោយគ្មានគំរូពីមុនមកសោះនោះ? ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេវិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរពសក្ការៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហាញទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់