សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:7
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ إِنَّمَا أَنْتَ مُنْذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយ រាល់ៗក្រុមតែងតែមានអ្នកចង្អុលបង្ហាញ។
តាហ្វសៀរ
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយ(ដោយភាពរឹងរូស)ថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីម្ចាស់របស់គេទៅកាន់មូហាំម៉ាត់ដូចអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីមូសា និងព្យាការីអ៊ីសានោះ? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានបន្លាចមនុស្សពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ហើយអ្នកគ្មានសញ្ញាភស្តុតាងណាមួយនោះឡើយក្រៅពីអ្វីដែលអល់ឡោះបានប្រទានដល់អ្នកនោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានព្យាការីដែលចង្អុលបង្ហាញ និងណែនាំពួកគេទៅកាន់ផ្លូវពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល