សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:6

وَيَسْتَعْجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِنْ قَبْلِهِمُ الْمَثُلَاتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ

ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវប្រការអាក្រក់ ភ្លាមៗមុននឹងប្រការល្អមកដល់ ហើយតាមការពិតរឿងរ៉ាវបែប នេះបានកើតឡើងជាច្រើនដងមកហើយមុនពួកគេ។ ហើយជាការ ពិតណាស់ ម្ចាស់របស់អ្នកគឺពោរពេញទៅដោយសេចក្ដីអនុគ្រោះ ចំពោះមនុស្សលោកលើការបំពានរបស់ពួកគេ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកគឺដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

ហើយពួកមុស្ហរីគីនសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាក់ទណ្ឌកម្មដល់ពួកគេភ្លាមៗ ហើយពួកគេក៏សុំឲ្យទណ្ឌកម្មនោះធ្លាក់ទៅលើពួកគេ មុននឹងពួកគេទទួលបានពេញលេញនូវឧបការគុណដែលអល់ឡោះបានកំណត់សម្រាប់ពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះប្រជាជាតិដែលបដិសេធជំនាន់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនយកវាធ្វើជាមេរៀន? ហើយពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអនុគ្រោះដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហេតុនេះហើយទើបទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីឲ្យពួកគេសារភាពទោសកំហុសចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល ប្រសិនបើពួកគេមិនព្រមសារភាពកំហុស(ចំពោះទ្រង់)ទេនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់