សូរ៉ា 12 · ជូស 13

Yusuf · 12:97

قَالُوا يَا أَبَانَا اسْتَغْفِرْ لَنَا ذُنُوبَنَا إِنَّا كُنَّا خَاطِئِينَ

ពួកគេ(កូនយ៉ាក់កូប)បាននិយាយថាៈ ឱឪពុករបស់ពួក យើង. សូមលោកឪពុកជួយសុំអភ័យទោស(ពីអល់ឡោះ)ឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើងផង ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលធ្លាប់មានកំហុស។

តាហ្វសៀរ

កូនៗរបស់ព្យាការីយ៉ាក់កូបក៏បាននិយាយសុំទោសឪពុករបស់ពួកគេចំពោះទង្វើដែលពួកគេបានប្រព្រឹត្តទៅលើព្យាការីយូសុះ និងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន) ដោយពួកគេបាននិយាយថាៈ ឱលោកឪពុករបស់ពួកខ្ញុំ! សូមពុកមេត្តាសុំការអភ័យទោសពីអល់ឡោះដល់ពួកខ្ញុំចំពោះបាបកម្មទាំងឡាយរបស់ពួកខ្ញុំពីមុនមកផងចុះ។ ជាការពិតណាស់ ពួកខ្ញុំគឺជាអ្នកដែលធ្លាប់ប្រព្រឹត្តបាបកម្ម និងធ្លាប់ជាមនុស្សអាក្រក់ចំពោះអ្វីដែលពួកយើងបានធ្វើទៅលើយូសុះ និងប្អូនប្រុសបង្កើតរបស់គេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់