សូរ៉ា 12 · ជូស 13
Yusuf · 12:96
فَلَمَّا أَنْ جَاءَ الْبَشِيرُ أَلْقَاهُ عَلَىٰ وَجْهِهِ فَارْتَدَّ بَصِيرًا ۖ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
ក្រោយមក នៅពេលដែលអ្នកនាំដំណឹងរីករាយបានមក ដល់ គេ(បងយូសុហ្វ)ក៏បានគ្រវាសអាវនោះលើផ្ទៃមុខរបស់គាត់ (ឪពុក) ហើយគាត់ក៏បានមើលឃើញឡើងវិញ។ គាត់បានពោល ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា យើងពិតជាដឹងពី អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះ?
តាហ្វសៀរ
ក្រោយមក នៅពេលដែលអ្នកនាំដំណឹងល្អដែលធ្វើឲ្យព្យាការីយ៉ាក់កូបរីករាយបានមកដល់នោះ គេក៏បានគ្រវាសអាវរបស់ព្យាការីយូសុះ(ដែលគាត់ប្រគល់ឲ្យនោះ)លើផ្ទៃមុខរបស់ព្យាការីយ៉ាក់កូប ហើយភ្លាមនោះ គាត់ក៏បានមើលឃើញឡើងវិញ។ នៅពេលនោះ គាត់ក៏បានពោលទៅកាន់កូនៗរបស់គាត់ថាៈ តើយើងមិនធ្លាប់បាននិយាយប្រាប់ពួកអ្នកទេឬថា ជាការពិតណាស់ យើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ និងក្តីសប្បុរសរបស់ទ្រង់នូវអ្វីដែលពួកអ្នកមិនបានដឹងនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល