សូរ៉ា 12 · ជូស 13
Yusuf · 12:94
وَلَمَّا فَصَلَتِ الْعِيرُ قَالَ أَبُوهُمْ إِنِّي لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَا أَنْ تُفَنِّدُونِ
ហើយនៅពេលក្បួនអ្នកដំណើរបានចាកចេញ(ពីអេហ្ស៊ីប) ឪពុករបស់ពួកគេ(នៅភូមិកាន់អានប្រទេសស្ហាម)បានពោលថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុហ្វប្រសិនបើពួកអ្នកមិនគិតថា យើងរវើរវាយទេនោះ។
តាហ្វសៀរ
ហើយនៅពេលដែលក្បួនដំណើរបានចាកចេញពីទឹកដីអេហ្ស៊ីប ព្យាការីយ៉ាក់កូបបាននិយាយទៅកាន់កូនៗរបស់គាត់ ហើយនិងអ្នកដែលនៅជាមួយគាត់ឯទឹកដីរបស់គាត់(នៅភូមិកាន់អានក្នុងប្រទេសស្ហាម)ថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុះ ប្រសិនបើពួកអ្នកមិនគិតថាយើងជាមនុស្សល្ងង់ខ្លៅ និងចោទប្រកាន់យើងថាជាមនុស្សវង្វេង ដោយពាក្យសម្តីរបស់ពួកអ្នកថាៈ បុរសចំណាស់ម្នាក់នេះ ជាមនុស្សវង្វេង រវើរវាយ និយាយនូវអ្វីដែលគេមិនដឹងនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល