សូរ៉ា 12 · ជូស 13
Yusuf · 12:93
اذْهَبُوا بِقَمِيصِي هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِي يَأْتِ بَصِيرًا وَأْتُونِي بِأَهْلِكُمْ أَجْمَعِينَ
(យូសុហ្វបានពោលថា)ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយគ្រវាសលើផ្ទៃមុខរបស់ឪពុកខ្ញុំទៅ គាត់នឹងមើលឃើញឡើង វិញ ហើយចូរពួកអ្នកនាំគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។
តាហ្វសៀរ
បន្ទាប់មក ព្យាការីយូសុះបានប្រគល់អាវរបស់គាត់(ទៅពួកគេ)នៅពេលដែលពួកគេបាននិយាយប្រាប់គាត់ពីអ្វីដែលបានកើតឡើងចំពោះកែវភ្នែកឪពុករបស់គាត់(ងងឺតភ្នែក មើលមិនឃើញ) ហើយគាត់បាននិយាយថាៈ ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយយកវាគ្រវាសលើផ្ទៃមុខឪពុករបស់ខ្ញុំចុះ ពេលនោះគាត់នឹងមើលឃើញឡើងវិញជាមិនខាន ហើយចូរពួកអ្នកនាំក្រុមគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល