សូរ៉ា 12 · ជូស 12
Yusuf · 12:51
قَالَ مَا خَطْبُكُنَّ إِذْ رَاوَدْتُنَّ يُوسُفَ عَنْ نَفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِنْ سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدْتُهُ عَنْ نَفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
សេ្ដចបានមានបន្ទូល(ទៅកាន់ពួកនាង)ថាៈ តើមានអ្វី កើតឡើងនៅពេលដែលពួកអ្នកលួងលោមយូសុហ្វចង់បានខ្លួនគេ នោះ? ពួកនាងបានឆ្លើយថាៈ អល់ឡោះមហាស្អាតស្អំ. យើងខ្ញុំមិន ធ្លាប់ដឹងពីភាពអាស្រូវរបស់គេឡើយ។ ភរិយារបស់អាហ្ស៊ីសបាន ឆ្លើយថាៈ ពេលនេះការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែល បានលួងលោមចង់បានខ្លួនគេ។ ហើយពិតប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវ។
តាហ្វសៀរ
ព្រះរាជាក៏បានមានបន្ទូលសួរទៅកាន់ស្ត្រីទាំងនោះថាៈ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកស្នើសុំពីយូសុះដោយប្រើឧបាយកលដើម្បីឱ្យគេប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងពួកនាងនោះ? ពួកនាងក៏បានឆ្លើយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានឆ្លើយសារភាព ទទួលស្គាល់ចំពោះអ្វីដែលនាងបានប្រព្រឹត្តថាៈ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលព្យាយាមប៉ុនប៉ងទៅលើគេ(ព្យាការីយូសុះ)នោះ មិនមែនគេព្យាយាមប៉ុនប៉ងបំពារបំពានមកលើខ្ញុំនោះទេ។ ពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលគេអះអាងថា រូបគេស្អាតស្អំ មិនបានជាប់ពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានចោទប្រកាន់ទៅលើគេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល