សូរ៉ា 12 · ជូស 12
Yusuf · 12:50
وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ហើយសេ្ដចនោះបានមានបន្ទូលថាៈ ចូរពួកអ្នកនាំយូសុហ្វ មកឱ្យយើង។ ហើយនៅពេលដែលអ្នកនាំសារបានមកដល់យូសុហ្វ យូសុហ្វបានពោលថាៈ ចូរអ្នកត្រឡប់ទៅកាន់លោកម្ចាស់របស់អ្នក វិញ ហើយសួរគាត់អំពីមូលហេតុដែលស្ដ្រីៗបានចិតដៃខ្លួនឯងនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ)ដឹងច្បាស់អំពីឧបាយកលរបស់ពួកនាង។
តាហ្វសៀរ
នៅពេលដែលព្រះរាជាទ្រង់បានដឹងពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ដែលព្យាការីយូសុះបានបកស្រាយហើយនោះ ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកដោះលែងគេ(ព្យាការីយូសុះ)ចេញពីមន្ទីរឃុំឃាំង ហើយនាំគេមកជួបយើងមក។ ហើយនៅពេលដែលអ្នកនាំសាររបស់ព្រះរាជាបានមកដល់ព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បាននិយាយទៅកាន់គេថាៈ ចូរអ្នកត្រឡប់ទៅកាន់ចៅហ្វាយរបស់អ្នកដែលជាព្រះរាជានោះវិញ ហើយសួរទ្រង់ពីរឿងរ៉ាវរបស់ស្ត្រីដែលបានចិតដៃខ្លួនឯងនោះ ដើម្បីបង្ហាញថាគាត់(ព្យាការីយូសុះ)មិនបានពាក់ព័ន្ធនឹងរឿងនោះនោះទេ មុនពេលគាត់ចាកចេញពីមន្ទីរឃុំឃាំង។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ) មហាដឹងបំផុតនូវការប្រលោមរបស់ពួកនាងមកលើខ្ញុំ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល