សូរ៉ា 12 · ជូស 12
Yusuf · 12:11
قَالُوا يَا أَبَانَا مَا لَكَ لَا تَأْمَنَّا عَلَىٰ يُوسُفَ وَإِنَّا لَهُ لَنَاصِحُونَ
ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង. ហេតុអ្វី បានជាអ្នកមិនទុកចិត្ដពួកយើងចំពោះយូសុហ្វ? ពិតប្រាកដណាស់ ពួកយើងសុទ្ធតែជាអ្នកស្មោះត្រង់ចំពោះគេ។
តាហ្វសៀរ
ហើយនៅពេលដែលពួកគេបានឯកភាពគ្នាក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងាយហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តីសណ្តោសប្រណីចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួកយើងនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល