សូរ៉ា 12 · ជូស 12

Yusuf · 12:10

قَالَ قَائِلٌ مِنْهُمْ لَا تَقْتُلُوا يُوسُفَ وَأَلْقُوهُ فِي غَيَابَتِ الْجُبِّ يَلْتَقِطْهُ بَعْضُ السَّيَّارَةِ إِنْ كُنْتُمْ فَاعِلِينَ

ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកកុំ សម្លាប់យូសុហ្វអី្វ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្ដូង វិញ ពេលនោះក្បួនអ្នកដំណើរមួយចំនួននឹងរើសគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើ។

តាហ្វសៀរ

ម្នាក់ក្នុងចំណោមបងប្អូនរបស់គេបាននិយាយថាៈ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ ពេលនោះអ្នកដំណើរមួយចំនួនដែលឆ្លងកាត់ទីនោះ ពួកគេនឹងរើសយកគេជាមិនខាន ព្រោះការធ្វើដូច្នេះ គឺផ្តល់គ្រោះថ្នាក់(ដល់យូសុះ)ស្រាលជាងការសម្លាប់គេ ប្រសិនបើពួកអ្នកប្តេជ្ញាថានឹងធ្វើចំពោះគេនូវអ្វីដែលពួកអ្នកបាននិយាយគ្នាមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់