សូរ៉ា 12 · ជូស 13

Yusuf · 12:109

وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ مِنْ أَهْلِ الْقُرَىٰ ۗ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۗ وَلَدَارُ الْآخِرَةِ خَيْرٌ لِلَّذِينَ اتَّقَوْا ۗ أَفَلَا تَعْقِلُونَ

ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក ក្រៅពី បុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេក្នុងចំណោមអ្នកភូមិស្រុកនោះ ឡើយ។ តើពួកគេមិនបានធ្វើដំណើរនៅលើផែនដីនិងពិនិត្យមើលទេ ឬថា តើលទ្ធផលចុងក្រោយរបស់ពួកដែលពីមុនពួកគេនោះយ៉ាងដូច មេ្ដចទៅ? ហើយជាការពិតណាស់ លំនៅដ្ឋាននៅថ្ងៃបរលោកគឺ ប្រសើរសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តើពួកអ្នកមិន គិតពិចារណាទេឬ?

តាហ្វសៀរ

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ាឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជាជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយកពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋាននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នកគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការមានជំនឿ) និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់